ម្ចាស់ភាគហ៊ុនរបស់យើង

ឈ្មោះក្រុមហ៊ុន
បង្កើតក្នុងប្រទេស
អាជីវកម្មចម្បង
SBI Holdings

ប្រទេសជប៉ុន ១៩៩៩

  • ជាក្រុមហ៊ុនដែល​ពី​មុន​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា Softbank Investment Corporation ហើយ​ត្រូវបានប្តូរ​ឈ្មោះ​មក​ជា SBI Holdings, Inc. វិញ​នៅ​ខែ​កក្កដា ​ឆ្នាំ២០០៥។ SBI Holdings, Inc. ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ១៩៩៩ និង​មាន​ការិយាល័យ​កណ្តាល​នៅ​ទី​ក្រុងតូក្យូ ប្រទេស​ជប៉ុន។
  • SBI Group មានក្រុមហ៊ុនចំនួន ៥៥៤ ដែលក្នុងនោះ ៤៩៣ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរួម ហើយ ៦១ គឺជាក្រុមហ៊ុនផ្នែកមូលធន បានចូលរួមក្នុងសកម្មភាពអាជីវកម្មជាច្រើន ជាពិសេសអាជីវកម្មសេវាកម្មហិរញ្ញវត្ថុតាមអ៊ីនធឺណិត និងសកម្មភាពវិនិយោគក្នុងប្រទេសជប៉ុន និងក្រៅប្រទេស។
  • ចាប់ពីឆ្នាំសារពើពន្ធ២០២២ ការអនុវត្តការផ្លាស់ប្តូរផ្នែកអាជីវកម្មដែលបានគ្រោងទុក ដោយផ្លាស់ប្តូពី ‘អាជីវកម្មសេវាកម្មហិរញ្ញវត្ថុ’, ‘អាជីវកម្មគ្រប់គ្រងទ្រព្យសកម្ម’ និង ‘អាជីវកម្មទាក់ទងនឹងបច្ចេកវិទ្យាជីវសាស្រ្ត’ ទៅជាអាជីវកម្មហិរញ្ញវត្ថុ (អាជីវកម្មសេវាកម្មហិរញ្ញវត្ថុ អាជីវកម្មគ្រប់គ្រងទ្រព្យសកម្ម អាជីវកម្មវិនិយោគ អាជីវកម្មគ្រីបតូ-ទ្រព្យសកម្ម) និងអាជីវកម្មមិនមែនហិរញ្ញវត្ថុ (អាជីវកម្មមិនមែនហិរញ្ញវត្ថុ)។
  • បើប្រៀបធៀបតួលេខនៃរយៈពេលដូចគ្នានៃឆ្នាំសារពើពន្ធ២០២០ និងឆ្នាំ២០២១ ប្រាក់ចំណូលរបស់ក្រុមហ៊ុន SBI Group បានកើនឡើង ៤១.១% (៧៦៣.៦ពាន់លានយេន) ពី (៥៤១.១៤ពាន់លានយេន) ប្រាក់ចំណេញមុនពេលចំណាយពន្ធលើប្រាក់ចំណូលបានកើនឡើង ១៩៤.០% (៤១២.៧២ពាន់លានយេន) ពី (១៤០.៣៨ពាន់លានយេន) ហើយប្រាក់ចំណេញដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបានកើនឡើង ៣៥២.៤% (៣៦៦.៨ពាន់លានយេន) ពី (៨១.០៩ពាន់លានយេន) ដែលជាកម្រិតខ្ពស់ជាប្រវត្តិសាស្ត្រចាប់តាំងពីការចាប់ផ្តើមរបស់ក្រុមហ៊ុន។
  • ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុរបស់យើងដូចជា SBI SECURITIES, SBI Sumishin Net Bank និង SBI Insurance បន្តទទួលបានពិន្ទុខ្ពស់សម្រាប់ការពេញចិត្តរបស់អតិថិជន។
  • ទ្រព្យសកម្មសរុបដែលកាន់កាប់ដោយ SBI Holdings, Inc. មានចំនួនប្រហែល ១៧.៨៤ទ្រីលលានយេន គិតត្រឹមខែមីនា ឆ្នាំ២០២២ កើនឡើងពីប្រហែល ៧.២១ទ្រីលលានយេន នៅក្នុងឆ្នាំសារពើពន្ធមុន។
  • SBI Holdings Inc. ត្រូវបានចុះបញ្ជីនៅផ្សារហ៊ុនតូក្យូ (8473: Tokyo)។
FINANSIA2

ប្រទេសថៃ ២០០២

  • Finansia Syrus Securities Public Company Limited (FSS) ជាក្រុមហ៊ុនមូលបត្រឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រ​ថៃ។​ FSS គឺជាសមាជិកលេខ ២៤ របស់ផ្សារមូលបត្រព្រះរាជាណាចក្រ​ថៃ។ ក្រុមហ៊ុននេះដំណើរការនៅក្នុងប្រទេសថៃជាមួយនឹងអាជ្ញាប័ណ្ណ SEC រួមមានៈ អាជីវកម្មឈ្មួញជើញសារមូលបត្រ និងឧបករណ៍និស្សន្ទ អាជីវកម្មជួញដូរមូលបត្រ និងឧបករណ៍និស្សន្ទ អាជីវកម្មផ្តល់ប្រឹក្សាវិនិយោគ អាជីវកម្មធានាទិញមូលបត្រ និងការខ្ចីប្រាក់ និងផ្តល់ប្រាក់កម្ចី និងជាភ្នាក់ងារលក់សម្រាប់អង្គភាពទុកចិត្ត។
  • ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយក្នុងកំឡុងឆ្នាំ ២០១០-២០១៩ ចំណែកទីផ្សាររបស់ក្រុមហ៊ុនតែងតែជាប់ចំណាត់ថ្នាក់ក្នុងចំណោមពីរដំបូងគេនៅក្នុងអាជីវកម្មមូលបត្រ។ ក្នុងនាមជាក្រុមហ៊ុនឈ្មួញជើងសាឈានមុខគេ រហូតមកដល់ឆ្នាំ២០២២​ FSS មានមូលដ្ឋានអតិថិជនរួមមានអតិថិជនច្រើនជាង ១៥០,០០០ នាក់ ទាំងអតិថិជនរូបវន្តបុគ្គល និងស្ថាប័ន ជាមួយនឹងអ្នកប្រឹក្សាវិនិយោគសំខាន់ៗ (ICs) សរុបចំនួន ៥០៦ នាក់ និង ១៤ខេត្ត និង ២៤សាខា។
  • ក្រុមហ៊ុនធានាទិញលក់មូលបត្រ FSS នាំមុខគេនៅក្នុង IPOs ក្នុងរយៈពេល ៧ឆ្នាំ ជាប់ៗគ្នា និងជាប់ចំណាត់ថ្នាក់ទី៣ សម្រាប់ឆ្នាំ២០២១ និង ៦ខែ នៃឆ្នាំ២០២២ នៃចំណែកទីផ្សារឈ្មួញជើងសារនៅក្នុងប្រទេសថៃ។
  • ក្រុមហ៊ុនត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនឈ្មួញជើងសារកំពូលមួយនៅក្នុងប្រទេសថៃ និងជាក្រុមហ៊ុនឈានមុខគេក្នុងការជួញដូរភាគហ៊ុន និងបែបបទស្រាវជ្រាវដ៏ទូលំទូលាយបំផុតជាមួយនឹងផលិតផលថ្មីបំផុតរបស់ខ្លួន “Finansia Hero” ។
  • ភ្ជាប់ទៅ៖ Finansia Syrus Securities Public Company Limited (fnsyrus.com)
Picture3

ប្រទេសកម្ពុជា ១៩៩១

  • ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ជា​ក្រុមហ៊ុន​វិនិយោគ និងអភិវឌ្ឍន៍ឈានមុខ​មួយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។
  • ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុបត្រូវបានចាត់ទុកជាបេះដូងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច ជាងពីរទសវត្សមកហើយ​ ដោយបានគៀរគរវិនិយោគិនបរទេស និង បង្កើតបានជាអ្នកដឹកនាំទីផ្សារ​លើគ្រប់វិស័យ។
  • ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប គឺជាក្រុមហ៊ុនដែលគ្រប់គ្រងការវិនិយោគជាយុទ្ធសាស្ត្ររបស់ប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនអាជីវកម្មដែលមានថាមពល និងចម្រុះបំផុតរបស់ប្រទេស។ ជាមួយនឹងចំណាប់អារម្មណ៍នៅក្នុងឧស្សាហកម្មជាច្រើន រួមមានទូរគមនាគមន៍ (Cellcard)  ការដឹកជញ្ជូន ថាមពល ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត (CTN និង MyTV)   ធនាគារ និងហិរញ្ញវត្ថុ (ធនាគារ Wing Cambodia និង J Trust Royal)  ការធានារ៉ាប់រង សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍន៍អចលនទ្រព្យ ការជួញដូរ និងកសិកម្ម។
  • ជាច្រកផ្លូវវិនិយោគយុទ្ធសាស្ត្រមកកាន់ប្រទេសកម្ពុជាដែលមានប្រវត្តិនៃភាពជា ដៃគូឈានមុខគេក្នុងទីផ្សារប្រកបដោយជោគជ័យ ជាមួយអ្នកវិនិយោគក្នុងវិស័យឧស្សាហកម្មចម្រុះ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបផ្តល់ជូននូវសក្តានុពលវិនិយោគដ៏លើសលប់ នៅក្នុងសេដ្ឋកិច្ចទីផ្សារសេរីពិតប្រាកដដំបូងគេនៅក្នុងតំបន់មេគង្គនៃអាស៊ី។
  • ភ្ជាប់ទៅ៖ The Royal Group of Cambodia