អំពីយើងខ្ញុំ
➤ក្រុមហ៊ុនមូលបត្រ អេសប៊ីអាយ រ៉ូយ៉ាល់ ម.ក ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ SBI Holdings បង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ២០១០ ដែលជាក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុដ៏ធំមួយរបស់ប្រទេសជប៉ុន ដែលបាន ចុះបញ្ជីនៅក្នុងផ្សារហ៊ុនតូក្យូ។ ក្នុងខែតុលា ឆ្នាំ២០១០ យើងបានក្លាយជាស្ថាប័នហិរញ្ញវត្ថុដំបូងគេរបស់ប្រទេសជប៉ុន ដែលទទួលបានអាជ្ញាបណ្ណពេញលេញដើម្បីធ្វើអាជីវកម្មមូលបត្រ ក្នុងព្រះរាជាណាចក្រកម្ពុជា ពីនិយតករមូលបត្រកម្ពុជា។
➤នៅខែកញ្ញា ឆ្នាំ២០១១ ក្រុមហ៊ុនមូលបត្រ អេសប៊ីអាយ រ៉ូយ៉ាល់ ម.ក បានទិញទ្រព្យសកម្មរបស់ ក្រុមហ៊ុន Cambodia Capital ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដើម្បីបង្កើតបានជា អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ភីអិលស៊ី។ SBI Holdings មានភាគហ៊ុន ៨១,៦៣ ភាគរយនៃភាគហ៊ុន ក្រុមហ៊ុនមូលបត្រ អេសប៊ីអាយ រ៉ូយ៉ាល់ ម.ក និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានកាន់កាប់ភាគហ៊ុនដែលនៅសល់។
➤នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣ ក្រុមហ៊ុន Finansia Syrus Securities ជាក្រុមហ៊ុនមូលបត្រឈានមុខគេដែលបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនព្រះរាជាណាចក្រថៃ បានចុះកិច្ចព្រមព្រៀងជាមូលដ្ឋាន ដើម្បីបង្កើតសម្ព័ន្ធភាពអាជីវកម្ម និងមូលធនជាមួយ ក្រុមហ៊ុនមូលបត្រ អេសប៊ីអាយ រ៉ូយ៉ាល់ ម.ក។ ហិរញ្ញប្បទាននេះត្រូវបានបញ្ចប់នៅខែឧសភា ឆ្នាំ២០១៤ ដោយបានបែងចែកភាគហ៊ុនដូចខាងក្រោម ៖ SBI Holdings (៦៥,៣%) Finansia Syrus Securities (២០,០%) និងរ៉ូយ៉ាល់គ្រុប (១៤,៧%)។

