ការងារអាជីពនៅក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី គឺអំពីឱកាសការងារ ការរីកចម្រើន ការបណ្តុះបណ្តាល និងការប៉ិនប្រសព្វ។ យើងប្តេជ្ញាជួយបុគ្គលិករបស់យើង សម្រេចឲ្យបាន ការរីកចម្រើនការងារអាជីព និងការអភិវឌ្ឍន៍ផ្ទាល់ខ្លួន ស្របជាមួយនឹងតុល្យភាពសេចក្តីត្រូវការធុរកិច្ច។
បុគ្គលិកគឺជា ទ្រព្យសកម្មដ៏មានតម្លៃ។ ការប្តេជ្ញា ជំនាញ ស្មារតី និងការរីកចម្រើនរបស់បុគ្គលិក នាំឲ្យក្រុមហ៊ុនទទួលបានជោគជ័យដ៏ថ្លៃថ្លា។ ហេតុដូច្នេះ យើងយកចិត្តទុកដាក់ចំពោះបុគ្គលិកនីមួយៗ ដោយផ្តល់នូវបរិស្ថានការងារប្រកបដោយសុវត្ថិភាព សុខមាលភាព ឱកាសបំពេញការងារដោយស្មើភាព តម្លាភាពនៃការគ្រប់គ្រង និងបន្តការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍។
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេបដែលមានរូបថតបច្ចុប្បន្ន មកកាន់អាសយដ្ឋានក្រុមហ៊ុន ឬអ៊ីម៉ែលដូចខាងក្រោម។ មានតែបេក្ខជនដែលមានឈ្មោះក្នុងបញ្ជីសម្រង់តែប៉ុណ្ណោះ នឹងត្រូវទាក់ទងសម្ភាសន៍ការងារ។
អាសយដ្ឋាន៖ ជាន់ទី១៣A អាគារភ្នំពេញថៅវ័រ លេខ ៤៤៥ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងប្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
អ៊ីម៉ែល៖ recruit@sbiroyal.com.kh
ទូរស័ព្ទ៖ +855 23 999 595