Public Announcement on Cellcard IPO allotment report-KH

ធ្វើនៅ មិថុនា ២០, ២០២៣ ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក និង អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី មានកិត្តិយសសូមជម្រាបជូនដំណឹងដល់វិនិយោគិនដែលបានដាក់ពាក្យធ្វើបរិវិសកម្ម សម្រាប់ការបោះផ្សាយលក់មូលបត្រកម្មសិទិ្ធជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ចាប់ពីថ្ងៃទី០២ ខែឧសភា ដល់ថ្ងៃទី07 ខែមិថុនា ឆ្នំា២០២៣។ មូលបត្រកម្មសិទ្ធិចំនួន ៩.២៧១.២០៦ ត្រូវបានបញ្ជាទិញ និងបែងចែកជូនវិនិយោគិន។ សូមពិនិត្យលទ្ធផលនៃការបែងចែកមូលបត្រកម្មដែលបានភ្ជាប់ជូន។ សូមអរគុណសម្រាប់ការរង់ចាំ! ទាញយកជា PDF នៅទីនេះ

ក្រុមហ៊ុន GuarantCo ផ្តល់ជូនក្រុមហ៊ុន Royal Railway Cambodia ជាមួយនឹងការធានាលើមូលបត្របំណុលចំនួន 24 លានដុល្លារអាមេរិក ដើម្បីវិនិយោគលើប្រព័ន្ធផ្លូវដែកជាតិ

ធ្វើនៅ មករា ១០, ២០២៣ GuarantCo ដែលជាផ្នែកមួយនៃក្រុមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឯកជន បានផ្តល់ការធានាចំនួន ២៤លានដុល្លារអាមេរិក ដើម្បីគាំទ្រការផ្តល់ចំណាត់ថ្នាក់ឥណទានខ្ពស់ សម្រាប់អ្នកវិនិយោគ។ អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ដែលជាក្រុមហ៊ុនមូលបត្រឈានមុខគេក្នុងប្រទេសកម្ពុជា បានដើរតួជាអ្នកនាំមុខផ្តាច់មុខនៃមូលបត្របំណុល។ Seng Chan Thoeun, CEO of SBI Royal Securities, said: “This transaction witnesses the very important role of the capital market in supporting financing for infrastructures such as railway, affordable house, telecom, renewable energy project, hospital, etc. Being the first floating […]

ហ្វេសប៊ុកផេកផ្លូវការក្លែងក្លាយរបស់ ន.ម.ក.

⚠️ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សូមក្រើនរំលឹកសាធារណជន និងវិនិយោគិនក្នុងវិស័យមូលបត្រឱ្យប្រុងប្រយ័ត្នខ្ចំពោះជនខិលខូចដែលក្លែងបន្លំផេកហ្វេសប៊ុកផ្លូវការរបស់ ន.ម.ក. ដើម្បីបន្លំបោកប្រាស់ ⚠️ posted on: 07/28/2022

អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ទទួលបានការសម្រេចផ្តល់ការអនុញ្ញាតិពីក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ធ្វើជាសមាជិកផ្តល់សន្ទនីយភាពសម្រាប់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ឌី ប៊ី ឌី។

ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី មានកិត្តិយសសូមជម្រាបជូនដល់វិនិយោគិន និងសាធារណៈជន មេត្តាជ្រាបថា យើងខ្ញុំ ទទួលបានការសម្រេចផ្តល់ការអនុញ្ញាតិជាគោលការណ៍ពីក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ដើម្បីធ្វើជាសមាជិកផ្តល់សន្ទនីយភាពសម្រាប់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក​ (ក្រុមហ៊ុន ឌី ប៊ី ឌី) នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១។ ការផ្តល់សន្ទនីយភាពសម្រាប់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ឌី ប៊ី ឌី នេះ នឹងដំណើរការជាផ្លូវការនៅពេលដែលក្រុមហ៊ុន ឌី ប៊ី ឌី ត្រូវបានចុះបញ្ជីលើផ្សារមូលបត្រកម្ពុជាដោយ ជោគជ័យ។ សារៈសំខាន់របស់សមាជិកផ្តល់សន្ទនីយភាព សមាជិកផ្ដល់សន្ទនីយភាព គឺជាសមាជិករបស់ផ.ម.ក. ដែលមានភារកិច្ចជម្រុញសន្ទនីយភាពនៃភាគហ៊ុនដែលពួកគេបានជ្រើសរើស ដោយត្រូវរក្សារគម្លាតថ្លៃបញ្ជាទិញនិងលក់ នៅក្នុងទីផ្សារឱ្យនៅស្មើឬតូចជាង១០ ឯកតា គម្លាតថ្លៃ។ មានន័យថានៅពេលបញ្ជាទិញ និងលក់ល្អបំផុតរបស់ភាគហ៊ុនមួយនៅលើទីផ្សារមានថ្លៃខុសគ្នាច្រើន លើសពី១០ឯកតាគម្លាតថ្លៃ សមាជិកផ្តល់សន្ទនីយភាពត្រូវដាក់បញ្ជាទិញ/លក់ ចូលក្នុងទីផ្សារធ្វើយ៉ាងណាឱ្យ គម្លាតថ្លៃនោះទាបជាងឬស្មើ ១០ឯកតាគម្លាតថ្លៃ។ គេសង្កេតឃើញថា ភាគហ៊ុនដែលមានសមាជិកផ្ដល់សន្ទនីយភាពជួយជម្រុញ មានទំនោរជួញដូរ និងសន្ទនីយភាពសកម្មជាងភាគហ៊ុនដទៃ។ សំរាប់ពត៍មានបន្ថែមសូមចុចដើម្បីទាញយក