នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២២ និស្សិតមកពីសាលា CamEd Business School បានធ្វើទស្សនកិច្ចនៅក្រមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ដើម្បីទទួលបានការយល់ដឹងជាក់ស្តែងបន្ថែមទៀតអំពីទីផ្សារមូលបត្រនៃប្រទេសកម្ពុជា។
ការទស្សនកិច្ចនេះក៏បានផ្តល់នូវ ចំណេះដឹងដ៏ល្អដែលផ្សារភ្ជាប់ទៅនឹងបទពិសោធន៍ជាក់ស្តែងនៃវិស័យ មូលបត្រ និង ធនាគារវិនិយោគ ដល់និស្សិតទាំងអស់ ហើយក៏បានអនុញ្ញាតឱ្យពួកគេស្វែងយល់បន្ថែមអំពីបញ្ហាប្រឈម និងឱកាសក្នុងវិស័យនេះទៀតផង។
បន្ទាប់ពីការសំណេះសំណាល និងពិភាក្សាប្រកបដោយផ្លែផ្កា ក្រុមនិស្សិតរបស់ CamEd Business School បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្វែងយល់ ក៏ដូចជាចង់ក្លាយជាអ្នកជំនាញក្នុងផ្នែកមួយនៃវិស័យដែលកំពុងរីកចម្រើននេះផងដែរ។