អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ទទួលបានការសម្រេចផ្តល់ការអនុញ្ញាតិពីក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ធ្វើជាសមាជិកផ្តល់សន្ទនីយភាពសម្រាប់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ឌី ប៊ី ឌី។

ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី មានកិត្តិយសសូមជម្រាបជូនដល់វិនិយោគិន និងសាធារណៈជន មេត្តាជ្រាបថា យើងខ្ញុំ ទទួលបានការសម្រេចផ្តល់ការអនុញ្ញាតិជាគោលការណ៍ពីក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ដើម្បីធ្វើជាសមាជិកផ្តល់សន្ទនីយភាពសម្រាប់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក​ (ក្រុមហ៊ុន ឌី ប៊ី ឌី) នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១។ ការផ្តល់សន្ទនីយភាពសម្រាប់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ឌី ប៊ី ឌី នេះ នឹងដំណើរការជាផ្លូវការនៅពេលដែលក្រុមហ៊ុន ឌី ប៊ី ឌី ត្រូវបានចុះបញ្ជីលើផ្សារមូលបត្រកម្ពុជាដោយ ជោគជ័យ។

សារៈសំខាន់របស់សមាជិកផ្តល់សន្ទនីយភាព

សមាជិកផ្ដល់សន្ទនីយភាព គឺជាសមាជិករបស់ផ.ម.ក. ដែលមានភារកិច្ចជម្រុញសន្ទនីយភាពនៃភាគហ៊ុនដែលពួកគេបានជ្រើសរើស ដោយត្រូវរក្សារគម្លាតថ្លៃបញ្ជាទិញនិងលក់ នៅក្នុងទីផ្សារឱ្យនៅស្មើឬតូចជាង១០ ឯកតា
គម្លាតថ្លៃ។ មានន័យថានៅពេលបញ្ជាទិញ និងលក់ល្អបំផុតរបស់ភាគហ៊ុនមួយនៅលើទីផ្សារមានថ្លៃខុសគ្នាច្រើន លើសពី១០ឯកតាគម្លាតថ្លៃ សមាជិកផ្តល់សន្ទនីយភាពត្រូវដាក់បញ្ជាទិញ/លក់ ចូលក្នុងទីផ្សារធ្វើយ៉ាងណាឱ្យ
គម្លាតថ្លៃនោះទាបជាងឬស្មើ ១០ឯកតាគម្លាតថ្លៃ។ គេសង្កេតឃើញថា ភាគហ៊ុនដែលមានសមាជិកផ្ដល់សន្ទនីយភាពជួយជម្រុញ មានទំនោរជួញដូរ និងសន្ទនីយភាពសកម្មជាងភាគហ៊ុនដទៃ។

សំរាប់ពត៍មានបន្ថែមសូមចុចដើម្បីទាញយក