១៤ កក្កដា ២០២១ ជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងជួញដូរភាគហ៊ុនលើកទី៥

ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា​ (ផ.ម.ក.) មានកិត្តិយសជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ បន្ទាប់ពីបានបញ្ចប់កម្មវិធីប្រកួតប្រជែងជួញដូរភាគហ៊ុន ដែលបានចាប់ផ្តើមពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ ដល់ថ្ងៃទី ១៧  ខែមិថុនា    ឆ្នាំ២០២១ ផ.ម.ក.បានរកឃើញបេក្ខជនជ័យលាភីកំពូលដូចខាងក្រោម៖

១.​ លោក LIM KOK HENG    ទទួលបានអត្រាចំណេញ ៤១,៤៥%

២. លោកស្រី DEVY LADETH ទទួលបានអត្រាចំណេញ ២៦,៦៧%

៣. លោក HIENG PHIROM  ទទួលបានអត្រាចំណេញ ២៥,៤៩%

៤. លោក RITHY PINOU      ទទួលបានអត្រាចំណេញ ២៤,៤៧%

៥. លោក IV SOKPHIROM    ទទួលបានអត្រាចំណេញ ២៣,៣០%

៦. លោក KHUT PHALVIPHON     ទទួលបានអត្រាចំណេញ ២១,២២%

សូមចូលរួមអបអរសាទរចំពោះជ័យលាភីទាំងអស់ ដែលចូលរួមប្រកួតប្រជែងយ៉ាងសកម្ម និងបានទទួលអត្រាចំណេញច្រើនជាងគេ។  ជ័យលាភីកំពូលពីទី១ ដល់ ទី៣ នឹងទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន  ៨​.000.000​រៀល,         ៥.000.000​រៀល, និង  ៣.000.000​រៀល រួមជាមួយនឹងពានរង្វាន់ជ័យលាភីពី ផ.ម.ក.។ ក្រៅពីនេះ ផ.ម.ក.ក៏មានរង្វាន់លើកទឹកចិត្ត ដល់ជ័យលាភីចំណាត់ថ្នាក់ទី៤ ដល់ ទី៦ ក្នុងម្នាក់ៗ ចំនូន១.០០០.០០០រៀលផងដែរ។

ក្រៅពីនេះ យើងនៅមានជ័យលាភីវិនិយោគិនសកម្មមួយទៀត ដែលជាអ្នកទទួលបានអត្រាជួញដូរ (Trading Turnover Rate) ខ្ពស់ជាងគេ ដែលជាផលធៀបនៃទំហំជួញដូរសរុបក្នុងអំឡុងនៃការប្រកួត ធៀបនឹងទុនដើមគ្រា។ សូមចូលរួមអបអរសាទរដល់ជ័យលាភីរបស់យើងគឺ លោក LIM KOK HENG ដែលទទួលបាន អត្រាជួញដូរ ចំនួន ១១៣,៩០ ដង ធៀបនឹងទុនដើមគ្រា។ លោកនឹងទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ៤.000.000​រៀល រួមជាមួយនឹងពានរង្វាន់ជ័យលាភីវិនិយោគិនសកម្ម បន្ថែមពីលើ ពានរង្វាន់ជ័យលាភីជើងឯក

លើសពីនេះ ជ័យលាភីទាំង៦រូបនឹងក្លាយជាអតិថិជនពិសេស របស់គ្រប់ក្រុមហ៊ុនមូលបត្រទាំងអស់ ដែលនឹងទទួលបានកម្រៃជើងសារពិសេសរហូតដល់ចុងឆ្នាំ២០២៣។ សូមទំនាក់ទំនងមកលេខទូរសព្ទ ០៧៨៨០៣៣០១​ ដើម្បីទទួលបានព័ត៌មានបន្ថែម។

ឯកសារ : ជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងជួញដូរភាគហ៊ុនលើកទី5.png

តំណរភ្ជាប់ : csx.com.kh